ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន បដិសេធព័ត៌មានថារដ្ឋាភិបាលហាមមិនឲ្យលក់សំបុត្រយន្តហោះឲ្យលោក សម រង្ស៊ី

អ្នកនាំពាក្យ ​រដ្ឋាភិបាល​បាន​បដិសេធ​នឹង​ព័ត៌មាន​ថា​រដ្ឋាភិបាល​បាន​ហាមឃាត់កុំឲ្យ​មាន​ ការ​លក់សំបុត្រយន្តហោះ​ដល់ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុង​ការ​វិលត្រឡប់មកកម្ពុជាវិញ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរនៅលើហ្វេសប៊ុក​របស់លោក​ថា​បណ្តាញសារព័ត៌មានមួយចំនួនបានសួរលោក​ពី​ ព័ត៌មានថារដ្ឋាភិបាលបានហាមប្រាមដល់ភ្នាក់ងារទេសចរណ៍​ ទាំងអស់ក្នុងការលក់សំបុត្រយន្តហោះ​ឲ្យ​លោក​ សម រង្ស៊ី។ លោក​បន្ត​ថា​ ព័ត៌មាននេះក៏បានទទួលស្គាល់ដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ​​ ផងដែរ។លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា៖ “នៅក្នុងព័ត៌មានប្រឌិតនេះ រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងឬទិសដៅនៃមធ្យោ​បាយណាមួយ ដែលបង្កឧបសគ្គនិងដំណើការរបស់តុលាការឬមន្ត្រីយុត្តិធម៌និងអាជ្ញាធរដែលពាក់ព័ន្ធនៃការអនុវត្តសាលក្រមស្ថាពររបស់តុលាការនេះឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា