ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិគ្រោងស្វែងរកជំនួយពីស្ថានទូត លើគម្រោងចាប់ខ្លួនលោក សម រង្ស៊ី

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ​គ្រោង​ជួបជាមួយ​តំណាង​​ស្ថាន​ទូតនៅ​ប្រទេស​កម្ពុជា​​ ដើម្បី​ជម្រាប​ពី​ដីកាចាប់ខ្លួនប្រធានគណបក្សប្រឆាំង ​លោក សម រង្ស៊ី​។ លោក គី​ម សួរ​ភិរិទ្ធ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ បានឲ្យដឹង​ថា​ លោកនិង​តំណាងរាស្រ្ត លោក អ៊ូ ច័ន្ទឫទ្ធិ​ កំពុង​តែ​ពិភាក្សា​គ្នា​លើការងារទាក់ទង​ជួបជាមួយ​ស្ថាន​ទូត​មួយចំនួន។ លោក​បន្ត​ថា​ឥឡូវ​នេះ​ គណបក្ស​កំពុង​តែ​តាម​ដាន​ស្ថានការណ៍​នយោបាយ​ចុងក្រោយនេះ។ លោក​បញ្ជាក់​ថា​ការ​ជួបជាមួយ​ស្ថាន​ទូត​នឹង​ត្រូវ​ធ្វើឡើងនៅពេល​ ឆាប់ៗខាងមុខនេះ។​ក្រោយពីតុលាការកម្ពុជា​​ចេញដីកាបង្គាប់​ ឲ្យ​ចាប់ខ្លួន លោក សម រង្ស៊ី ក្រសួងការបរទេស​អា​មេ​រិ​កបាន​អំពាវនាវ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​លោក សម រង្ស៊ី។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា