ត្រឡប់ក្រោយ

ប្រធានរដ្ឋសភាប្រកាសលុបឈ្មោះលោក សម រង្ស៊ី ចេញពីសមាជិកសភា ចាប់ពីពេលនេះតទៅ

លោក ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីប្រកាសមួយថាលោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិនិងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥នេះ​។សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ​ បានសម្រេចនៅក្នុងកិច្ចប្រជុំមួយ ដោយគាំទ្រលើរបាយការណ៍របស់ក្រសួងយុត្តិធម៌ ទាក់ទងនឹងដីកាចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិនិងជាតំណាងរាស្រ្តខេត្តកំពង់ចាម លោក សម រង្ស៊ី។សេចក្តីប្រកាសរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថាការសម្រេចបែបនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ​ក​ម្ពុជា ប្រការ៨៣ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មាត្រា១៤នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និង​មាត្រា​១​៣៩នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា