ត្រឡប់ក្រោយ

លោក សម រង្ស៊ី សម្រេចមិនចូលមកកម្ពុជានៅយប់នេះ តាមការស្នើសុំរបស់តំណាងរាស្រ្ត

ប្រធានគណបក្សសង្រ្គោះជាតិ ​ លោក សម រង្ស៊ី បានប្រកាសថា​លោក​ពន្យារ​ពេល​ត្រឡប់មកកម្ពុជាវិញ តាមគម្រោងនៅយប់ថ្ងៃ​ចន្ទនេះ ក្រោយពីមានការស្នើ​សុំរបស់ក្រុមតំណាងរាស្រ្ត។​លោកបាន​សរសេរនៅលើហ្វេសប៊ុក​របស់លោកថា៖ “បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការីនៅកម្ពុជានិងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួនដែលបានស្នើឲ្យខ្ញុំ ​លៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញុំ​ ទុកពេលបន្តិចឲ្យមជ្ឈដ្ឋានការទូតនិងមិត្តបរទេសមួយចំនួនមានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងនៃអំពើហិ​ង្សាថ្មីៗនេះនៅប្រទេសកម្ពុជា។ លោក​បន្ត​ថា​៖ “ខ្ញុំ​មិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ”។ក្រុមតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​និង ​សមាជិកព្រឹទ្ធសភា​ គណបក្ស​សម រង្ស៊ី ជាង​៣០រូប នៅរសៀល​ថ្ងៃ​ចន្ទនេះ បានសម្រេ​ចឯក​ភាពគ្នា​ស្នើ​ឲ្យ លោក សម រង្ស៊ី ពន្យារពេល​ត្រឡប់​ម​កកម្ពុជា ដោយ​សារ​ក្រុមតំណាងរាស្រ្ត​បារម្ភពីភាពមិនប្រក្រតីកើតឡើង។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា