ត្រឡប់ក្រោយ

ស្ថានទូតអាមេរិកប្រចាំកម្ពុជាអំពាវនាវកុំឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពេលវិលត្រឡប់ចូលប្រទេសវិញ

ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានចាត់ទុក ​ការ​ចេញដីកាចាប់ខ្លួន​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​ការលុបឈ្មោះលោក​ចេញពីបញ្ជីតំណាងរាស្រ្ត នឹង​ធ្វើ​ឲ្យ​”ធ្លាក់ចុះថែមទៀតនៃបរិយាកាសប្រជាធិបតេយ្យរបស់ប្រទេស​កម្ពុជា”  ដោយ​អំពាវនាវកុំ​ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំបក្ស​ប្រឆាំង​ ពេលត្រឡប់ចូល​ប្រទេស​វិញ។​កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញសេចក្តីប្រកាសមួយថាលោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិនិងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥នេះ។សេចក្តីប្រកាស​ព័ត៌មាន​របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ចេញផ្សាយនៅថ្ងៃ​ចន្ទនេះ​ឲ្យ​ដឹងថា៖ “​យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើងជាឯកតោភាគីដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច”។ ស្ថាន​ទូត​បន្ត​ថា៖ យើងសូមអំពាវនាវឲ្យ​រដ្ឋសភាជាតិប្រគល់សមាជិកភាពក្នុងសភាជាតិនិងផ្តល់អភ័យឯកសិទ្ធិសភាជូនលោក សម រង្ស៊ី វិញ ជាបន្ទាន់”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា