ត្រឡប់ក្រោយ

កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បន្តដាក់ពង្រាយ នៅបរិវេណ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ទោះបីជាលោក សម រង្ស៊ី មិនវិលត្រឡប់

ហូតមកដល់ជិត៨៖០០យប់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ សមត្ថកិច្ចនៅតែបន្តដាក់ពង្រាយ នៅបរិវេណ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បើទោះបីជា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសថា មិនទាន់ត្រឡប់ មកប្រទេសកម្ពុជា នៅយប់នេះក៏ដោយ។សមត្ថកិច្ចទាំងនោះ ត្រូវបានគេឃើញដាក់ពង្រាយតាំងពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលលោក ត្រឡប់ពីប្រទេសកូរ៉េខាងត្បូង ចូលមកកាន់ប្រទេសកម្ពុជា ហើយក៏ដើម្បីការពារ បាតុភាពទាំងឡាយ ដែលរារាំងដល់ការចាប់ខ្លួនរបស់សមត្ថកិច្ច ផងដែរ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា