ត្រឡប់ក្រោយ

លោក ហ៊ុន សែន នឹងទៅប្រជុំនៅម៉ាឡេស៊ីចំពេលកម្ពុជារងការរិះគន់ករណីលោក សម រង្ស៊ី

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជាទៅ​ចូលរួម​ប្រជុំ​អាស៊ាន​លើក​ទី​២៧នៅ​ ប្រទេសម៉ាឡេស៊ីចំពេលស្ថានការណ៍នយោ​បាយនៅកម្ពុជា កំពុងទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិ ករណីរបស់លោក​ សម រង្ស៊ី។សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ក្រសួងការបរទេស​កម្ពុជាចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ​ថាកិច្ច​ប្រជុំ​នេះមានរយៈពេលចាប់​ពី​ថ្ងៃ​ទី​២០ដល់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ហើយកម្ពុជា​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣រួម​មានសេចក្ដី​ ថ្លែងការណ៍​គូឡាឡាំពួរ(Kuala Lumpur) ឆ្នាំ​២០១៥ស្ដីពី​ការ​បង្កើត​សហគមន៍​អាស៊ាន សេចក្ដី​ថ្លែងការណ៍​គូឡាឡាំពួរ​ស្ដីពី​អាស៊ាន២០២៥រីក​ចម្រើន​ទៅ​មុខ​ទាំងអស់ ​គ្នា និង​អនុសញ្ញា​អាស៊ានស្ដីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្សជាពិសេស​ស្ត្រីនិង ​កុមារ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា