ត្រឡប់ក្រោយ

លោក ហ៊ុន សែន ទទូចឲ្យលោក សម រង្ស៊ី លាលែងពីប្រធានគណបក្សករណីផែនទី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រើ​ពាក្យសម្ដី​ធ្ងន់ៗ​វាយប្រហារ​ទៅលើ​គណបក្ស​      សង្គ្រោះ​ជាតិ ដោយ​ទទូច​ឲ្យ​ប្រធាន​គណបក្ស​នេះ​គឹ​លោក សម រង្ស៊ី លាលែង​ពី​តំណែង ជា​ប្រធាន​គណបក្ស ព្រោះ​លោក​ចាត់ទុកថា មេ​បក្ស​ប្រឆាំង​រូបនេះ​បោក​បញ្ឆោត​រាស្ត្រ​ករណី​ផែនទី​។​ថ្លែង​ជា​សារ​ធាណៈ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ  លោកនាយក​មន្ត្រី​មានប្រសាសន៍ថា សារ​របស់​លោក សម រង្ស៊ី ដែលថា កម្ពុជា​បាត់​ដី​ព្រំដែន​តាំង​៤០០​ឆ្នាំ​គឺ​តាំងពី​ជំនាន់​ស្ដេច​ជ័យជេដ្ឋា​ ទី​២​មក​នោះ​គឺជា​សារ​ទទួលស្គាល់​របស់លោក​របស់លោក សម រង្ស៊ី ពី​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​។ លោក ហ៊ុន សែន បន្ថែមថា សារ​របស់​លោក សម រង្ស៊ី គឺជា​រឿង​ពិត ដែល​លោក​ទទូចថា លោក សម រង្ស៊ី គួរតែ​សុំទោស​រាស្ត្រ ហើយ លាលែង​ពី​តំណែង​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា