ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ការពារលោក សម រង្ស៊ី រឿងរិះគន់ថាជា”អ្នកនយោបាយកំសាក”

តំណាងរាស្រ្ត ​គណបក្ស​សង្រ្គោះជាតិបាន​លើក​ឡើ​ងថា​ប្រសិន​បើ​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ត្រឡប់មកកម្ពុជា​តាមការគម្រោង​ទុក នោះ​នឹង​មានអំពើ​​ហិង្សា​កើត​ឡើងនិង​ការ​ចាប់មនុស្សដាក់ពន្ធនាគារ។​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅរសៀលថ្ងៃ​ពុធនេះ​ថា​ការសម្រេចចិត្ត​​របស់ លោក សម រង្ស៊ី​ ក្នុង​ការ​ពន្យារពេលចូលស្រុក​ចៀស​មិនផុតពីការរិះគន់នោះទេ​។​ លោក​បន្ត​ថា​៖ “សម រង្ស៊ី​ ពន្យារ​ពេលមិនចូលស្រុក មនុស្សមួយចំនួនបាននិន្ទារិះគន់ថាសម រង្ស៊ី​ ជាអ្នកនយោបាយកំសាក មិនហ៊ានជាប់គុក ក្លាហានក្នុងស្នូក ... ។ តែបើ សម រង្ស៊ី​ ចូលស្រុកតាមការ​សន្យានាយប់ថ្ងៃទី ១៦-​១១-២០១៥ ហើយមានអំពើហិង្សាកើតឡើងស្លាប់មនុស្សនិងមានការចាប់មនុស្សដាក់គុកច្រវាក់ ពេលនោះគេនឹងថ្កោលទោស សម រង្ស៊ី​ ជាអ្នកនយោបាយចង់បានតែប្រជាប្រិយភាពខ្លួនឯង ចង់ឲ្យគេហៅអ្នកក្លាហាន អត់គិតពីសុខទុក្ខរបស់ប្រជារាស្ត្រ ...”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា