ត្រឡប់ក្រោយ

កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបជាងគេសម្រាប់តម្លាភាពថវិកាជាតិ

របាយការណ៍​សកល​មួយ​បាន​ចាត់​ចំណាត់​ថ្នាក់​​កម្ពុជា​ក្នុង​កម្រិត​ពិន្ទុ ​ទាប​​ជាង​គេ​គឺ​ត្រឹម​តែ ៨ ក្នុង​ចំណោម ១០០ ពិន្ទុ​សម្រាប់​តម្លាភាព​ថវិកា​ជាតិ​ដោយសារ​ពលរដ្ឋ​នៅ​មាន​លទ្ធភាព​តិចតួច ឬ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្តីពី​ថវិកា​ជាតិ​ដែល​ពួកគេ​ ត្រូវ​ការ​ដើម្បី​យល់​ពី​ថវិកា និង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យភាព។របាយការណ៍​ស្តីពី​ការ​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​​ជាតិ​ សម្រាប់​ឆ្នាំ ២០១៥ នៃ​អង្គការភាព​ជា​ដៃគូ​ថវិកា​ជាតិ​ដែល​ចេញ​ផ្សាយ​ក្នុង​សិក្ខាសាលា​មួយ​ កាលពី​ម្សិលមិញ​ដោយ​បាន​វាយតម្លៃ​ប្រទេស​ចំនួន ១០២ ជុំវិញ​ពិភពលោក​លើ​ទិដ្ឋភាព ៣ នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទៅលើ​ហិរញ្ញវត្ថុ​សាធារណៈ និង​រកឃើញ​ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម ៣២ ប្រទេស​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​នៅ​លើ​សន្ទស្សន៍​តម្លាភាព​ថវិកា (Open Budget Index) ដែល​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​នីមួយៗ​នូវ​ពិន្ទុ​តម្លាភាព​មួយ​លើ​កម្រិត ១០០ ពិន្ទុ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា