ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមួយរួបដាក់ពាក្យលាឈប់ពីបក្ស

លោក​ ជា ចំរើន បាន​ដាក់​ពាក្យ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បី​ សុំ​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្រោយ​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស​ខ្លះ​ផ្នែក​មុខ​ជំនួញ។​នៅ​ក្នុង​លិខិត​ដែល​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នោះ​ លោក​ ជា​ ចំរើន​ បាន​បញ្ជាក់​ថា​៖«ខ្ញុំ​បាទ​បាន​ចូល​បំរើ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ឥឡូវ​ខ្ញុំ​បាទ​សុំ​លា​ឈប់​បំរើ​ការងារ​គណបក្ស​ ប្រជាជន​កម្ពុជា​ចាប់​ពី​ពេល​នេះ​ត​ទៅ»។​លោក​ ជា​ ចំរើន​ ពុំ​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ ពុំ​បាន​បញ្ជាក់​ពី​តួនាទី​ក្នុង​បក្ស ដែល​លោក​លា​ឈប់​នោះ​ទេ។​ ថ្លែង​បញ្ជាក់​ប្រាប់​ VOA ក្រោយ​ពី​ការដាក់​ពាក្យ​លា​ឈប់​នេះ​ លោក​ ជា​ ចំរើន ​អះអាង​ពី​មូលហេតុ​ត្រួសៗ​ថា​៖​«បញ្ហា​ទី​១​ ខ្ញុំ​ចង់​ធ្វើការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​អំពី​ប្រជាធិបតេយ្យ​ ទី១​ បើ​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​បង្កើត​គណបក្ស​នយោបាយ​មួយ​ដោយ​ប្រមូល​ផ្តុំ​ ក្រុម​បញ្ញវ័ន​និង​យុវជន​ដើម្បី​ធ្វើ​ឲ្យ​ចំ​គោលដៅ​ប្រជាធិបតេយ្យ​ ដូចជា​ការបង្ហាត់​បង្រៀន​ ការអប់រំ​ប្រជាពលរដ្ឋ​ យើង​មិន​ចង់​ឃើញ​ទិដ្ឋភាព​ទូទៅ​ សព្វ​ថ្ងៃ​រវាង​បក្ស​ទាំង​ពីរ​ដែល​មាន​អំណាច​នៅ​ឈ្លោះ​គ្នា​ មិន​គិត​អំពី​ ខ្វល់​អំពី​ប្រជារាស្ត្រ​នៅ​តាម​មូលដ្ឋាន​ទេ​ ដែល​គេ​ដាច់​បាយ​ ដាច់​ទឹក​ ស្រែ​ចំការ​ អត់​មាន​អ្នកណា​ចុះ​ទៅ​ជួយ​មើល​ទេ»។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា