ត្រឡប់ក្រោយ

លោក កឹម សុខា៖ ខ្ញុំនិង សម រង្ស៊ី នឹងជំរុញសហគមន៍អន្តរជាតិជួយប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិអះអាងថាលោកនិងលោក សម រង្ស៊ី នឹងជំរុញ​មេដឹក​នាំ​ប្រទេស​​មួយចំនួនដែលមកចូលរួមប្រជុំនៅឯវេទិកានៃប្រទេស​ កិច្ចសហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ីហ្វិក(APEC) នៅ​ក្រុង​ម៉ានីលឱ្យជួយដំណើរការប្រជាធិបតេយ្យក​ម្ពុជាឡើង​វិញ​​។​សាររបស់លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដោយមាន​សេចក្ដីដូច​នេះថា “យើងខ្ញុំមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗមួយចំនួន ដើម្បីបង្ហាញអំពីស្ថាន​ភាពនយោបាយ​ នៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យមានវិបត្តិដ៏​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​នេះ” និង “សំណូមពរឲ្យ ​សហ​គ​មន៍​អន្ដរជាតិជួយ​ស្វែងរកដំណោះ​ស្រាយ​ដើម្បីឲ្យ​​ដំណើរ​​​ការ​​ នៃលទ្ធិប្រជាធិបតេយ្យ​នៅប្រ​ទេសកម្ពុជាវិលទៅរកភាពប្រក្រតីឡើងវិញនិងដើម្បី​ ជួយធ្វើឲ្យដំណើរការ​បោះឆ្នោត​នៅពេលខាងមុខនេះប្រ​ ព្រឹត្តិទៅដោយសេរីត្រឹមត្រូវនិងយុត្ដិធម៌”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា