ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចដកយកឆ្នេរសាធារណៈទាំងអស់ពីក្រុមហ៊ុនឯកជនវិញ

រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ដី​ឆ្នេ​សាធារណៈ​មក​គ្រប់គ្រង ខណៈ​មាន​ជន​ឆ្លៀត​ឱកាស​យក​ដី​តំបន់​ឆ្នេរ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើក​ឡើង​ថា បន្ទាប់​ពី​យក​ឆ្នេរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ រដ្ឋ​នឹង​រៀបចំ​ឲ្យ​មាន​សោភណភាព​ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​ដើរ​លំហែ​កម្សាន្ត។ការ​សម្រេច​បែប​នេះ នៅ​ពេល​ដែល​តំបន់​ឆ្នេរ​បាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ទី​២ បន្ទាប់​ពី​ខេត្ត​សៀមរាប អង្គរ និង​ជា​តំបន់​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​តំបន់​ឆ្នេរ​ត្រូវ​រួម​តូច​ដោយ​ក្រុម​ឈ្មួញ​មួយ​ចំនួន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា