ត្រឡប់ក្រោយ

លោក សម រង្ស៊ី ប្រាប់សារព័ត៌មានមួយថាលោកមិនសុំទោសលោក ហោ ណាំហុង ជាដាច់ខាត

មេដឹកនាំគណបក្សប្រឆំាងលោក សម រង្ស៊ី ដែលប្រឈមនឹងការតាមចាប់ខ្លួនករណីបរិ​ហាកេរ្តិ៍លោក ហោ ណាំហុង ប្រកាន់ជំហរ​ថាលោកនឹងមិនសុំទោសមន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់​ អំណាចនេះជាដាច់ខាត ទោះជាការសុំទោសនាំឱ្យលោករួចផុតពីការជាប់​ពន្ធនាគារក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតCambodia Daily នៅថ្ងៃសុក្រ ទី២០ វិច្ឆិកានេះ។កាសែត ដែលបានដកស្រង់សារអ៊ីម៉េលរបស់លោក ​សម រង្ស៊ី​​ មកចុះ​ផ្សាយ​​ថា​លោក សម រង្ស៊ី បានរៀបរាប់ដូចនេះថា៖ "លោក ហោ ណាំ​ហុង គួរសុំទោស​ដល់​វិញ្ញាណក្ខន្ធនិងក្រុម​គ្រួសារ​ជន​ រងគ្រោះដែលត្រូវបានសម្លាប់ដោយ​ខ្មែ​រក្រហមនៅគុក​បឹង​ត្របែកនាចុង​ ទសវត្សរ៍ឆ្នាំ​១៩៧០ ដោយ​សារតែលោក​បានដើរតួជាមន្រ្តី​ពន្ធនា​គារត្រូវ​ថ្កោល​ទោសអ្នកធ្វើ​ទារុ​ណ​ កម្មនិងពួកឃាតក"

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា