ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ៖ បក្សកាន់អំណាចកំពុងប្រើយុទ្ធសាស្ត្រមិនឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត

លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​លើកឡើង​ថា លោក​នាយកដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​ប្រើ​យុទ្ធសាស្ត្រ​ផ្តួល​មេដឹកនាំ​គណបក្សប្រឆាំង​មិន​ឲ្យ​ចូល​ស្រុក​ វិញ ដូច​ទៅ​នឹង​ការប្រើ​យុទ្ធសាស្ដ្រ​ទម្លាក់​សម្ដេច​ក្រុមព្រះ​ឆ្នាំ ១៩៩៧​។​ការលើកឡើង​នេះ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​បន្តបន្ទាប់​ឲ្យ​​មេដឹកនាំ​បក្សប្រឆាំង​ លោក សម រង្ស៊ី ចូលខ្លួន​មក​អនុវត្ត​ទោស​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ តាម​បណ្តឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង​។ ចំណែក​ដីកា​ទី​២ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃ​សុក្រ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស ចូលខ្លួន​មក​​តុលាការ​នៅ​ដើម​ខែ​ក្រោយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ករណី​ក្លែងបន្លំ​ឯកសារ​។​លោក អ៊ុំ សំអាន បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោកថា «​យុទ្ធសាស្ត្រ ​នេះ​គណបក្ស​ប្រជាជន​ធ្វើ​បាន​ជោគជ័យ ក្នុងការ​ផ្តួល​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ដោយ​លោក ហ៊ុន សែន ទម្លាក់​សម្តេច​ក្រុមព្រះ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ រួច​បោះឆ្នោត​ឆ្នាំ​១៩៩៨​ ។ លោក​បន្តថា «ឥឡូវនេះ​លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​ដដែល​នេះ ដើម្បី​ផ្តួល​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គាត់​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា