ត្រឡប់ក្រោយ

មេដឹកនាំបក្សប្រឆាំង អំពាវនាវឱ្យអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់

មេដឹកនាំ​គណបក្សប្រឆាំង​ពីររូប អំពាវនាវ​ឱ្យ​អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំរក្សា​ភាព​ស្ងៀមស្ងាត់ និង​ប្រកាន់ខ្ជាប់​អហិង្សា ខណៈ​លោក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​។​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាលពីថ្ងៃ​សៅរ៍​​បាន​ថ្លែង​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន តាមរយៈ​វីដេអូ​ឃ្លី​បដែល​មាន​រយៈពេល​ជិត ៤ នាទី​មក​ថា ទោះជា​មាន​ព្រឹត្តិការណ៍​ថ្មីៗ​មួយចំនួន និង​ស្ថានការណ៍​នយោបាយ​មាន​ការប្រែប្រួល​យ៉ាងណាក៏ដោយ គឺ​ជំហរ​របស់​បក្ស​ប្រឆាំង​ចង់ឱ្យ​មាន​ការផ្លាស់ប្តូរ​ដដែល​។ លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ​គឺ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី​។ លោក​មានប្រសាសន៍ថា​៖ «​ជំហរ​របស់​យើង គឺ​អហិង្សា ភាពថ្លៃថ្នូរ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ភាពរុងរឿង​»​។ លោក​បន្ដថា​« គណបក្ស ​សង្គ្រោះ​ជាតិ​មាន​អនុប្រធាន​លោក កឹម សុខា ខ្ញុំ សម រង្ស៊ី និង​សហការី កំពុងតែ​ជួបជុំគ្នា​នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​នេះ  ដើម្បី​កំណត់​យុទ្ធសាស្ត្រ​របស់​គ​ណ​បក្ស​ឱ្យ​ស្រប​ទៅនឹង​ស្ថានការណ៍​ នយោបាយ​»​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា