ត្រឡប់ក្រោយ

បក្សជាប់ឆ្នោតទាំង២គ្រោងជួបគ្នារកដំណោះស្រាយនយោបាយនៅដើមខែក្រោយ

 គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា មិន​គោរព​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​ប្រេះ​ឆា​គ្នា​នោះ។ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ក្ដី ប៉ុន្តែ​តំណាង​គណបក្ស​ទាំង​ពីរ​ក៏​ស្វះស្វែង​ជួប​គ្នា​ដើម្បី​វិល​មក​រក​តុ​ចរចា ហើយ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា ដូច​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​នោះ។លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា តំណាង​ក្រុម​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា នឹង​ជួប​គ្នា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​នយោបាយ​នៅ​ដើម​ខែ​ធ្នូ ខាង​មុខ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា