ត្រឡប់ក្រោយ

សភាអឺរ៉ុបនឹងចាត់វិធានការលុបចោលជំនួយមកកម្ពុជាជិត៤៥០លានដុល្លារបើលោក សម រង្ស៊ី មិនអាចវិលចូលស្រុកបាន

សមាជិកសភាសហភាពអឺរ៉ុបចំនួនលើសលុបបានអនុម័តនូវវិធានការមួយជាដំណោះ ​ស្រាយព្រមាន​លុប​ចោល​ជំនួយសម្រាប់កម្ពុជានូវទឹកប្រាក់៤៣៥លានដុល្លារអាមេរិក ​ ប្រសិន​បើលោក សម រង្ស៊ី មិនអាចវិលមកធ្វើនយោបាយនៅ​កម្ពុជាវិញ។ការព្រមានរបស់សភាសហភាពអឺរ៉ុបធ្វើឡើងមួយថ្ងៃនៅពេលដែលសភាពិភពលោក ​មួយ​នេះ​ក៏បានអនុ ម័តដំណោះ​ស្រាយលេខ២៩៦៩ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលបទ​ចោទ​​ ទាំងឡាយណាដែលប្រឆាំងលោក​សម រង្ស៊ី ហើយបានទាមទារផ្ដល់និតិសម្បទា បុព្វសិទ្ធ អភ័យឯកសិទ្ធសភា ជូនមេបក្ស​ប្រឆាំង​រូបនេះឡើងវិញ។ជាមួយគ្នានេះសភាសហភាពអឺរ៉ុបក៏បានទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញដោយបញ្ចប់ ​​ការ​ប្រើ​ហិង្សា​ទៅលើគណបក្សប្រឆាំង។ ការព្រមានរបស់សភាសហភាពអឺរ៉ុបបានធ្វើឡើងកាល​ពី​ថ្ងៃ​​ម្សិល​មិញ ដោយមានការអនុម័តជាដំណោះស្រាយនូវសមាជិកសភា៥៦៧គាំទ្រ​ក្នុងចំណោម ៦៣០​ក្នុងនោះ២៧សំឡេងជំទាស់និង៣៦អនុបវាទ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា