ត្រឡប់ក្រោយ

លោកផៃ ស៊ីផាន ៖ ការព្រមានលុបជំនួយសម្រាប់កម្ពុជា គឺជាការរើសអើងមួយដែលមានលក្ខណៈរបស់ពួកអាណានិគម

មន្ត្រីជាន់ខ្ពស់ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ជាមួយ​សមាជិកសភា​សហ​ភាព​អឺរ៉ុប​ចំនួន ដែល​បានលើកឡើង​ពី​ការព្រមាន​លុបចោល​ជំនួយ​សម្រាប់​កម្ពុជា នូវ​ទឹកប្រាក់​៤០០​លាន​ដុល្លារ ប្រសិនបើ​ទណ្ឌិត សម រង្ស៊ី មិនអាច​វិល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ គឺជា​ភាព​រើសអើង​មួយ​ដែលមាន​លក្ខណៈ​របស់​ពួក​អាណានិគម​។​​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ​ថា លោក​សូម​វាយតម្លៃថា ដោយសារតែ​សហគមន៍​អឺរ៉ុប​មាន​អ្នកនយោបាយ​មួយចំនួន មិនបាន​យល់​ច្បាប់ មិនបាន​យល់​អំពី​ស្ថានភាព​ពិត​ដែល​កើត​មាននៅ​កម្ពុជា គឺ​ករណី​លោក​សម រង្ស៊ី ទទួលបាន​ការសម្របសម្រួល​នយោបាយ​ចំនួន​២​ដង រួចមកហើយ តាម​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ដូច្នេះ​នេះ​គឺជា​លើក​ទី​៣ យើង​កំពុងតែ​ពិបាក​នៅក្នុង​ឧ​ត្ត​ម​គតិ និង​នីតិរដ្ឋ​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា