ត្រឡប់ក្រោយ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រិះគន់ លោក សម រង្ស៊ី រឿងញុះញង់ឲ្យសភាអឺរ៉ុបកាត់ផ្តាច់ជំនួយកម្ពុជា

កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រកូកប្រកាស ឲ្យសភាសហគមន៍អឺរ៉ុប កាត់ផ្តាច់ជំនួយពីកម្ពុជា។សម្តេចក្រុមព្រះបានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយ សមាជិក-សមាជិកា និងអ្នកគាំទ្រជាង៣ពាន់នាក់ នៅវត្តមង្គលវ័ន្ត ក្នុងភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ថា លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ទៅពឹងពាក់បរទេស ប៉ុន្តែបែរជាខ្លួនឯងទៅពឹងបរទេសដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា