ត្រឡប់ក្រោយ

លោកសួន សេរីរដ្ឋា បញ្ជាក់ជាថ្មីថាបក្សអំណាចខ្មែរមិនមែនបង្កើតដើម្បីបំបែកសំឡេងបក្សដ៏ទៃ

លោក​សួន សេរី​រដ្ឋា ថាគណបក្ស​អំណាច​ខ្មែរ បង្កើតឡើង​មិន​មែន​ដើម្បី​បំបែកបំបាក់​សំឡេង​របស់ គណបក្ស​ណា​ទេ​។ តែ​យើង​​បង្កើត​ឡើង​​ដើម្បី​​ប្រមែប្រមូល​ខ្មែរ​អ្នកស្នេហាជាតិ ដែល​មាន​មេ​ក្បត់ និង​មេ​សង្គ្រោះ​ចោរ រត់ចោល​ពួកគាត់​»​។ នេះ​​ជា​​ការ​សរសេរ​​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​។​

 មេដឹកនាំ​គណបក្ស​រូបនេះ ក៏បាន​លើកឡើង​ពីសារ​នយោបាយ​ថា​៖ ដោយ​ឈរ​លើ​ក​បេសកកម្ម​នយោបាយ «​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្លាយជា​អ្នកឈ្នះ​» ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ មិន​ខ្លាច​នឹង​និយាយ​ការពិត ប្រាប់​ពលរដ្ឋ​ដាច់ខាត​។ យើង​ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​ទាំងអស់​គ្នា «​សុខចិត្ត​ឈរ​ស្លាប់ តែ​ដាច់ខាត មិន​លុតជង្គង់​ដើម្បី​រស់​»!៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា