ត្រឡប់ក្រោយ

លោក ហ៊ុន សែន សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៦

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភានឹងអនុម័តលើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដើម្បីផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលចាត់ចែងការងារលើគ្រប់វិស័យបន្ថែម។ ការថ្លែងរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅចំពេល ដែលរដ្ឋសភាបាននិងកំពុងបើកកិច្ចប្រជុំរដ្ឋ សភានាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមានកូរ៉ុម ៦៦រូប។រាជរដ្ឋាភិបាលគ្រោង នឹងចំណាយថវិកាប្រមាណ ១៧ ៤៦២ ៤៧៧លាន រៀល (ប្រហែល៤.៣៦៥លាន ដុល្លារ អាម៉េរិក) ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង២១,៣១ភាគរយ នៃ ផលិតផល ក្នុងស្រុកសរុប (ផ.ស.ស)។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ គ្រប់គ្រងហិរញ្ញវត្ថុជាតិឆ្នាំ២០១៦ ដែលត្រូវបានគណៈរដ្ឋមន្រ្តី បានអនុម័តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។លោក​ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅមុននេះបន្តិចថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៦ មានសារៈសំខាន់ណាស់សម្រាប់ចាត់ចែងការងារលើគ្រប់វិស័យបន្តទៀត បូករួមទាំង ការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា