ត្រឡប់ក្រោយ

តំណាងរាស្ត្រដែលរងការវាយដំអំពាវនាវជាថ្មីឲ្យអាជ្ញាធរស្វែងរកជនពាក់ព័ន្ធបន្ថែម

តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​ ដែល​រង​ការ​វាយ​ឲ្យ​របួសធ្ងន់​នៅ​ក្បែ​រដ្ឋសភា កាលពី​ចុង​ខែ​តុលា អំពាវនាវ​ជា​ថ្មី​ទៀត​ទៅ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធពន្លឿន​ស្វែងរកជនដៃដល់​បន្ថែមទៀត និង​អ្នក​ដែល​បញ្ជា​ពី​ក្រោយ​នៃ​ការប្រើ​ហិង្សា​លើ​ ពួកគេមកផ្តន្ទាទោសតាមច្បាប់​។​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ញ៉យ ចំរើន ដែល​ក្រុមបាតុករ​គាំទ្រ​រដ្ឋា​ភិបាល​វាយ​ឲ្យ​របួស​ក្បែរ​រដ្ឋសភា ប្រាប់VOD​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​បាតុករ​ដែល​ប្រើ​ហិង្សា​លើ​រូបលោក​និង​តំណាងរាស្ត្រ​លោក គង់ សភា មិនមែន​មាន​តែ​៣​នាក់ដែល​ចូលសារភាព​នៅ​តុលាការ​ទេ គឺ​មាន​ច្រើន​ជាង​នេះ​។ លោក​ស្នើ​ទៅ​តុលាការនិង​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​ជនដៃដល់​បន្ថែម​ទៀត និង​អ្នកបញ្ជា​នៅ​ពីក្រោយ​ហិង្សា​នោះ មក​ផ្តន្ទាទោស​តាមច្បាប់​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា