ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្ដឹងទាស់របស់លោក ហុង សុខហួរ នៅថ្ងៃទី៣០វិច្ឆិកា

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​មេធាវី​ការពារ​ក្ដី លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ទៅ​លើ​ការ​ចាត់​របៀប​ដែល​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ ដាក់​ភស្តុតាង​មុន​បន្ត​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ជា​ថ្មី​ទៀត។លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​រូប​ផ្សេង​ទៀត ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គិត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​ប្រែប្រួល​ណា​មួយ​នៅ​ឡើយ​ទេ ជុំវិញ​សវនាការ​អំពី​ការ​ប្ដឹង​ទាស់​ដែល​ស្នើ​ឲ្យ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ទម្លាក់​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។លោក​បន្ត​ថា ផ្អែក​លើ​នីតិវិធី គឺ​សាលា​ឧទ្ធរណ៍​អាច​ទាត់​ចោល​ពី​សាលក្រម​របៀប​នេះ ក៏ប៉ុន្តែ​លោក​នៅ​ពុំ​ទាន់​អាច​ទស្សន៍ទាយ​មុន​នៅ​ឡើយ​ទេ ថា​តើ​សេចក្ដី​សម្រេច​វា​នឹង​ទៅ​ជា​យ៉ាង​ណា?៖ «»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា