ត្រឡប់ក្រោយ

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦ ត្រូវអនុម័តដោយពុំមានសំឡេងពីបក្សប្រឆាំង

នៅព្រឹកថ្ងៃ​ចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដោយ​ឯកភាពទាំងស្រុង និង​​ពុំមានសំឡេង​ពីតំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះជាតិ។​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ ទាំង៥៥រូប​បានពហិការមិនចូលរួមប្រជុំសភា​ក្នុងការអនុម័តសេចក្តីព្រាង​​ ច្បាប់ចំនួន​៣ គឺ​សេចក្តីព្រាង​ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រ​ងឆ្នាំ​២០​១៦ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិនិងសេចក្តីព្រាង​ច្បាប់​ទូរគមនាគមន៍​។​ក្រោយពីការពិភាក្សា រដ្ឋសភា​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់ថវិកាជាតិ​ ដោយ​សំឡេង​៦៦លើ​៦៦ តំណាងរាស្រ្តមកពី​គណបក្ស​ប្រជាជនកម្ពុជា។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា