ត្រឡប់ក្រោយ

លោក ហ៊ុន សែន អរគុណមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គាំទ្រកូនរបស់លោកទទួលពានរង្វាន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​អំណរគុណ​ដល់​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិង​ប្រជា​ពល​រដ្ឋ​ ដែលបានគាំទ្រ​កូនប្រុស​របស់លោក ហ៊ុន ម៉ានី ដោយ​លោក​ថា​លោក​មានមោទនភាព​ដែលកូនបានទទួល​ពានរង្វាន់The Gusi Peace Prize កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ​២០១៥។​លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ​ថា​៖ “​ក្នុងនាមជាមាតា បិតា ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់The Gusi Peace Prizeថ្មីៗនេះ យើងខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈពិសេសយុវជនដែលបានគាំទ្រដល់ម៉ានីក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យ​ ហ៊ុន ម៉ានី ឈានជើងទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា