ត្រឡប់ក្រោយ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាការបង្កើនកម្ចីបរទេសធ្វើឡើងស្របតាមកំណើនសេដ្ឋកិច្ច មិនធ្វើឲ្យ”ជំពាក់វ័ណ្ឌក”នោះទេ

លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ​ និងហិរញ្ញវត្ថុ ​ បានថ្លែង​នៅរដ្ឋសភាថា​​ការបង្កើនកម្ចីបរទេស​ចាប់ពីឆ្នាំ​២០១៦ ធ្វើឡើងស្រប​តាម​​កំណើនសេដ្ឋកិច្ចកម្ពុជា ដែលលោក​អះអាង​ថា​មិនធ្វើឲ្យកម្ពុជា”ជំពាក់​​វ័ណ្ឌក”នោះទេ។លោក​បានថ្លែងបែបនេះទៅកាន់​តំណាងរាស្រ្ត​ គណបក្ស​ប្រជាជនកម្ពុជា​៦៦រូបក្នុងចំណោម​៦៨រូប ដែល​បានចូល​រួមប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះ​ ដើម្បីពិភាក្សា​និង​អនុម័ត​ច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ​២០១៦។ តំណា​ងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥រូប​ បានធ្វើពហិការមិនចូលរួមប្រជុំសភានោះទេ ដោយ​សារ​ភាព​តានតឹង​នយោបាយ​ក្នុងរយៈ​ពេលចុងក្រោយនេះ។​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែង​ថា​ កម្ពុជាមានគម្រោងខ្ចី​ប្រាក់ពីបរទេស​ប្រមាណ​៩៨០ទៅ១១២០លានដុល្លារក្នុង​​ មួយឆ្នាំ​ចាប់ពីឆ្នាំ​២០១៦ ដោយ​លោកថាចំនួននេះ​ស្មើ​នឹង​៤,៧ភាគរយនៃ​ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា(GDP)សម្រាប់ឆ្នាំក្រោយ​ៗទៀត​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា