ត្រឡប់ក្រោយ

បក្សអំណាចខ្មែរ៖ ជម្លោះលោកហ៊ុន សែន និងលោកសម រង្ស៊ីធ្វើឲ្យខាតប្រយោជន៍ជាតិ

ប្រធានគណបក្ស​អំណាច​ខ្មែរ  លោក​សួន សេរី​រដ្ឋា​ជា​ បាន​ចោទប្រកាន់​ថា ជម្លោះ​រវាង​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី​កន្លងមក ថា​ជា​ជម្លោះ​ផ្ទាល់ខ្លួន​សុទ្ធសាធ ហើយ​គ្មាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​ប្រទេសជាតិ​សោះឡើយ​។ នេះ​បើ​តាម​លិខិត​ដែល​បក្ស​អំណាច​ខ្មែរ​ថ្កោលទោស​ដល់​អ្នកនយោបាយ​ទាំងនោះ​។​លិខិត​ដដែល​បន្ត​ថា​ជម្លោះ​នេះ​បាន​ធ្វើឲ្យ​បាត់បង់​ជំនួយ​រាប់រយ​លាន​ ដុល្លារ ដែល​សហគមន៍​អ៊ឺរ៉ុប និង​អូស្ត្រាលី ត្រៀប​ផ្តល់ជូន​ប្រទេស​កម្ពុជា​។ ពេលនេះ​លោក​សម រង្ស៊ី​បាន​យក​បញ្ហា​ទំនាស់ ជាមួយ​លោក​ហោ ណាំហុង និង​លោក​ហ៊ុន សែន ទៅ​រាំងខ្ទប់​មិនឲ្យ​បរទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា