ត្រឡប់ក្រោយ

លោកសួន សេរីរដ្ឋា ថាខ្ញុំមិនដែលមានប្រវត្តិធ្វើនយោបាយរត់ចោលស្រុកទេ ហាក់ដូចជាចំអកឲ្យលោកសម រង្ស៊ី

ជា​សារ​នយោបាយ​ថ្មី​មួយទៀត​របស់​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី ៣០ វិច្ឆិកា ២០១៥ ស្ថិត​ក្នុង​ន័យ​ចំអកឡកឡឺយ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​សម រង្ស៊ី​។ លោក​សួន សេរី​រដ្ឋា បាន​ប្រើ​ពាក្យ​ចំអក​ដោយ​ប្រយោល​ថា ក្នុងនាម​លោក​ជា​អ្នកធ្វើនយោបាយ​មួយរូប មិន​ដែល​មាន​ប្រវត្តិ​ធ្វើ​នយោបាយ​រត់ចោលស្រុក​នោះទេ​។​លោក​សួន សេរី​រដ្ឋា បាន​លើកឡើង​ថា “...​ខ្ញុំ​មិន​ដែល​មាន​ប្រវត្តិ​រត់ចោលស្រុក ឬ​ធ្វើ​នយោបាយ​រត់ចោល​អ្នកគាំទ្រ​ទេ​។ ឆ្នាំ ២០០៧ គឺ​ខ្ញុំ​ចេញ​ទៅ​បន្ត​កា​សិក្សា​ស្របច្បាប់​នៅ សហរដ្ឋអាមេរិក មិនមែន​ចេញទៅ​អាមេរិក ក្នុងឋានៈ​ជា​មេបក្សនយោបាយ ដែល​រត់ចោលស្រុក និង​រត់​ចោល​អ្នក​គាំទ្រ​នោះ​ទេ​” ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា