ត្រឡប់ក្រោយ

តុលាការកោះហៅលោក សម រង្ស៊ី រឿងបរិហាកេរ្តិ៍លោក ហេង សំរិន តាមហ្វេសប៊ុក

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ករណី​បរិហាកេរ្តិ៍ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីខែវិច្ឆិកា តាមបណ្តាញសង្គម​ហ្វេ​ស​ប៊ុក។​ដីកាកោះហៅចុះថ្ងៃទី​១ខែធ្នូ ឲ្យ​ដឹងថា​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ អញ្ជើញ​លោក សម រង្ស៊ី ចូល​មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៤ខែមករា ឆ្នាំ​២០១៦ វេលាម៉ោង៨និង​៣០នាទីព្រឹក​ សាកសួរ​ពីរឿងបរិហាកេរ្តិ៍ តាមរយៈ​បណ្តាញសង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃទី​១៧ខែវិ​ច្ឆិកា  ឆ្នាំ​២០១៥ តាម​ពាក្យ​បណ្តឹង​របស់​លោក គី តិច មេធាវីតំណាងរាស្រ្ត​លោក ហេង សំរិន។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា