ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ ២ធ្នូ មិនយកនរណាជាសត្រូវនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថារណសិរ្ស​២ធ្នូដែលបង្កើតឡើង​ដើម្បី​ផ្តួលរំ​លំ​របបកម្ពុជា​ ប្រជាធិបតេ​យ្យ​ដែលដឹកនាំដោយ​ប៉ុល ពត​ “មិនបានយកនរណាជាសត្រូវនោះទេ”។​ក្នុងពិធីដាក់សម្ពោធមណ្ឌលកីឡាហែលទឹកតោជោសែននៅខេត្តកំពង់ចាមនៅរសៀលថ្ងៃពុធនេះ ​  លោក ហ៊ុន សែន បានថ្លែង​ថាប្រជាពលរដ្ឋ​គ្រប់រូប​អបអរសាទរការផ្តួលរំលំ​របបខ្មែរក្រហម។ លោក​បន្ត​​ថា​៖ ​“២ធ្នូគឺ​ជារបស់រួមរបស់យើង ជា​របស់​មនុស្ស​ដែលចង់រស់ ហើយ​មិនចង់ស្លាប់ក្រោមរបបប្រល័យ​​ពូជសាសន៍ប៉ុលពត។ លោក​បញ្ជាក់បន្ថែម​ថា៖ “សត្រូវពិតប្រាកដរបស់២ធ្នូ គឺ​អង្គការ​ចាត់តាំង​នយោបាយនិង​យោធានៃ​របបប្រល័យពូជសាសន៍ប៉ុលពតតែប៉ុណ្ណោះ ដូច្នេះ​២ធ្នូ​មិនបានយកនរណា​ជាស​ត្រូវនោះទេ​”។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា