ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖លោក ហេង សំរិន គ្មានមូលដ្ឋានប្តឹងរូបលោកពីបទបរិហាកេរ្តិ៍

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ បានថ្លែង​ថា​ប្រធានរដ្ឋសភា លោក ហេង សំរិន ពុំមានមូលដ្ឋាន​ក្នុងការ​ចោទរូបលោក​ពីបទបរិហាកេរ្តិ៍តាម​ ប្រព័ន្ធសង្គមហ្វេសប៊ុកនោះទេ ដោយ​អះអាង​ថា​លោក​មិន​បាន​និយាយ​ឈ្មោះ​នរណាម្នាក់​ក្នុងការសរសេររបស់លោក។​ ​លោក វង្ស ប៊ុន​វិសុទ្ធ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញ​លោក សម រង្ស៊ី ចូល​មកកាន់​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៤ខែមករា ឆ្នាំ​២០១៦ វេលាម៉ោង៨និង​៣០នាទីព្រឹក​ សាកសួរ​ពីរឿងបរិហាកេរ្តិ៍ តាម​ពាក្យ​បណ្តឹង​របស់​លោក គី តិច មេធាវីតំណាងរាស្រ្ត​លោក ហេង សំរិន​។​ កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោក​ភ្ជាប់ជាមួយវីដេ​អូ​មួយថា​​៖ “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”ប្រភពវីអូឌី

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា