ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន៖ «មានតែពលរដ្ឋដែលខ្ញុំបរទេសទេ បង្គាប់ឱ្យរដ្ឋាភិបាលខ្លួនឯង ស្តាប់បរទេស»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញប្រតិកម្មទៅនឹងការលើកឡើងរបស់ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ ដែលបានទាញភ្ជាប់និយាយកម្លារឿងបរទេសដាក់សម្ពាធមកលើកម្ពុជា ជាមួយនឹងរឿង តុលាការចេញដីការតាមបង្គាប់ឱ្យលោក សម រង្ស៊ី ចូលខ្លួននៅដើមខែក្រោយនេះ ជុំវិញរឿងបរិហាកេរ្តិ៍សម្តេច ហេង សំរិន។អ្នកនាំពាក្យរដ្ឋាភិបាលមួយនេះ បានចាត់ទុកថា ការលើកឡើងរបស់មន្រ្តីគណបក្សសង្រ្គោះជាតិ គឺជាការយកបរទេស មកព្រមានកម្ពុជា ហើយថាជាភាសារបស់អ្នកបម្រើបរទេស។ លោកថា «ការនិយាយថា ព្រមានកម្ពុជាឱ្យធ្វើតាមបរទេស គឺជាភាសាខ្ញុំកញ្ចះរបស់បរទេស ប៉ុន្តែប្រជាពលរដ្ឋរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព យើងអត់ប្រើប្រាស់ពាក្យហ្នឹងទេ»

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា