ត្រឡប់ក្រោយ

លោក កឹម សុខា អំពាវនាវឲ្យសកម្មជនបក្សប្រយ័ត្នប្រយែងការបញ្ចេញមតិលើហ្វេសប៊ុក

លោក កឹម​ សុខា ប្រធាន ​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍នេះ បាន​ជួប​ជុំ​ជាមួយ​សកម្ម​ជន​របស់ខ្លួន​មួយចំនួន​នៅរាជធានីភ្នំពេញ ដោយ​អំពាវនាឲ្យ​យុវជន​របស់​គណបក្ស​​ចៀសវាង​ប្រើ​​ពាក្យ​​អសុរោះ​និង​បញ្ចេញ​ ទស្សនៈណាមួយ ដែល​លោក​ថាអាច​នាំ​ឲ្យ​​ជាប់ពាក់​ព័ន្ធ​ដល់ការ​ចោទប្រ​កាន់តាម​ផ្លូវ​ ច្បាប់។លោក ​កឹម ​សុខា ​ថ្លែងបែប​នេះ​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​តំណាង​យុវជន​មកពី​២៥​រាជធានី ​ខេត្ត​ប្រមាណ​ជា​២០០នាក់ក្នុង​ស្នាក់ការគណបក្ស​នៅចាក់​អង្រែក្រោម។ លោកមានប្រសាសន៍ថាលោក​មិន​ចង់​ឃើញ​យុ​វ​ជន​​ណាម្នាក់​រងទុក្ខ​ដោយ​សារការ​ បញ្ចេញ​ទស្សនៈនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះទេ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា