ត្រឡប់ក្រោយ

មេធាវីការពារក្ដីថា លោក សម រង្ស៊ី មិនចូលមកតុលាការ ករណីលោក ហុង សុខហួរ ជាសិទ្ធិរបស់កូនក្តី

មេធាវីការពារក្តី ​ឲ្យ​លោក សម រង្ស៊ី ករណី​បង្ហោះឯកសារពាក់ព័ន្ធនឹង​ព្រំដែន​​តាមហ្វេសប៊ុក អះអាង​ថា​ការមិន​​ចូលមកតុលាការ ករណី​អតីតសមាជិកព្រឹទ្ធសភា​ លោក ហុង សុខហួរ ជាសិទ្ធិ​របស់​កូនក្តីរបស់លោក ដោយ​លោក​ចាត់ទុកថា​ករណីនេះ​ត្រូវ​ដោះស្រាយ​តាមបែបននយោបាយ។មេធាវីការពារ លោក ជួង ជូងី​ នៅព្រឹកថ្ងៃ​សុក្រនេះបានឲ្យដឹងថាលោកមិនបានជម្រាប​តុលាការ​ ពីការមិនចូលខ្លួន​របស់លោក​ សម រង្ស៊ី នោះទេ។ លោក​បញ្ជាក់ថា៖ “អត់ចូលខ្លួន ​ជា​សិទ្ធិ​របស់គាត់។ ទុក​ឲ្យ​តុលាការ​គេចាត់ការតាមបច្ចេកទេសនិងនីតិវិធីរបស់គេទៅ។ វាជារឿងនយោបាយ ទុក​ឲ្យ​ដោះស្រាយតាមបែបនយោបាយ”។ប្រភពប្រាប់វីអូឌី(VOD)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា