ត្រឡប់ក្រោយ

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងពហិការមិនចូលប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៦ ដោយ​អះអាង​ថា ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ជា​ឯក​បក្ស ដោយ​មាន​ចេតនា​នយោបាយ​។​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ (​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦) និង​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​។ ច្បាប់​ទាំង​ពីរ​ត្រូវបាន​អនុម័ត​ដោយ​សំឡេង ៤៦​លើ​៤៦ ដោយ​គ្មាន​វត្ត​មាន​សមាជិក​មក​ពី​គណបក្សប្រឆាំង​នោះ​ទេ​។​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស សម រង្ស៊ី ចេញ​នៅ​ថ្ងៃនេះ​លើកឡើងថា ក្រុម​សមាជិក​សម្រេច​មិន​ចូលរួម​ក្នុង​ការពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ ការគ្រប់គ្រង​ឆ្នាំ​២០១៦​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា​៖ “​ក្រុម​សមាជិក ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី សោកស្ដាយ​ដែល​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​ នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥​មាន​ការពិភាក្សា អនុម័ត​ជា​ឯក​បក្ស ដោយ​មាន​ចេតនា​នយោបាយ​”​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា