ត្រឡប់ក្រោយ

សភាតំបន់អាស៊ី អេ.ភី.អេ ប្រជុំផ្ដោតសំខាន់លើប្រធានបទវប្បធម៌សន្ទនា

កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី ហៅ​កាត់​ថា អេ.ភី.អេ (APA) លើក​ទី​៨ កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ជជែក​លើ​ប្រធានបទ វប្បធម៌​សន្ទនា​ខណៈ​ដែល​វប្បធម៌​សន្ទនា​នៅ​កម្ពុជា កំពុង​ប្រេះស្រាំ។សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូលរួម​កិច្ច​ប្រជុំ​នេះ គឺ​លោក ឈាង វុន អះអាង​ថា កិច្ច​ប្រជុំ​ដំណើរ​ការ​ធម្មតា បើ​ទោះ​ជា​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចូលរួម​ក្ដី។ ចំណែក​អ្នក​វិភាគ​សង្គម​យល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ខ្មាស​បរទេស ដែល​លើក​យក​កិច្ច​សន្ទនា​មក​និយាយ​ចំ​ពេល​ដែល​អ្នក​នយោបាយ​ខ្វះ​ការ​ជជែក​គ្នា។សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សភា​ក្រុម​ជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមាជិក​សភា​តំបន់​អាស៊ី អេ.ភី.អេ មិន​បាន​លើក​ឡើង ឬ​សួរ​នាំ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា