ត្រឡប់ក្រោយ

CNRP ថាមិនចាប់អារម្មណ៍ គណបក្សលោកម៉ម សូណង់ដូ ដែលកំពុងមានសកម្មភាព យ៉ាងផុសផុល

លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្សរបស់លោកមិនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៅលើ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូឡើយ បើទោះបីជាគណបក្សមួយនេះ កំពុងមានសកម្មភាពយ៉ាងរស់រវើក ក្នុងចំណោមគណបក្ស ដែលទើបតែបង្កើតឡើងថ្មីជាច្រើនក៏ដោយ។លោក អេង ឆៃអ៊ាង បានថ្លែងនៅចំពោះអ្នកគាំទ្រនៅទី ស្នាក់ការកណ្តាល នៅភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ធ្នូថា “សំបុកឃ្មុំ (គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ) អីហ្នឹង ចៃហ្នឹង កុំចាប់អារម្មណ៍  គេបង្កើតជារឿងរបស់គេ ប៉ុន្តែយើងបើចង់ឲ្យមានការផ្លាស់ប្តូរ ចង់ឲ្យស្រុកយើងមានការរៀបចំឡើងវិញ ទាល់តែមកសង្រ្គោះជាតិ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា