ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖កម្ពុជាត្រូវតែប្រុងប្រយ័ត្ននឹងក្រុមISIS

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​ ​បានថ្លែង​ថាប្រទេស​កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ននឹងក្រុមភេរវករ​ អាយស៊ីស(ISIS)ដោយ​លោកថា​បើទោះកម្ពុជា​ មិនស្ថិតក្នុងគោលដៅនៃការវាយប្រហារក៏ដោយ។​ក្នុងកិច្ចប្រជុំ​ប្រជុំសភាតំបន់អាស៊ី(APA)ដែលធ្វើឡើងនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាការ​វាយប្រហាររបស់ក្រុមISISបាន​រាលដាល​មកដល់អឺរ៉ុបនិង​ សហរដ្ឋអាមេរិកនិងតំបន់ផ្សេងៗ​ដោយ​មិនរើសមុខនោះទេ។ លោក​បន្តថា​កម្ពុជា​ក៏ត្រូវប្រុងប្រយ័ត្នផងដែរ។រ។ លោកមានប្រសាសន៍ថា៖ “សូម្បីតែ ​ម្សិលមិញ តំណាងអង្គការសហប្រជា​ជាតិ​បានចូលមកជួបខ្ញុំ ខ្ញុំបាននិយាយថាបើទោះគេនិយាយថា​ប្រទេសកម្ពុជាមិនមានពួកអាយស៊ីសចូល​មកដល់ ក៏ប៉ន្តែកម្ពុជាក៏មិនត្រូវភ្លេចខ្លួន គេអាចវាយនៅប្រទេសដទៃនៅក្នុងតំបន់យើង ក៏ប៉ុន្តែគេយកកម្ពុជា​ធ្វើ​ជាតំបន់​សុវត្ថិភាពវាយប្រហារក៏ថាបាន ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នជាមុន​នឹងបញ្ហានេះ”។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា