ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី បង្ហាញពីឬសគល់ដើម្បីរក្សាសន្តិភាពនៅកម្ពុជា ទៅបណ្តាមេដឹកនាំសភាតំបន់អាស៊ី

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកបង្ហាញជាច្រើននូវទុក្ខលំបាកវេទនា កើតចេញពីភ្លក់ភ្លើងសង្រ្គាម ដែលកម្ពុជាបានហែលឆ្លង ហើយសម្តេចក៏បានលើកបង្ហាញផងដែរ ពីឬសគល់មួយចំនួន ដើម្បីរក្សាឲ្យបានចេរកាលនូវសន្តិភាព ដែលកកម្ពុជារកបានមកដោយលំបាក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ក្នុងសុន្ទរកថា បើកកិច្ចប្រជុំសភាតំបន់អាស៊ី (APA) លើកទី៨ ដែលមេដឹកនាំសភាតំបន់អាស៊ីជាសមាជិកចំនួន ២៣ប្រទេស និងបណ្តាប្រទេសជាអ្នកសង្កេតការណ៍ជាច្រើនផ្សេងទៀត នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានថ្លែងរំលឹកថា ស្លាកស្នាម នៃភ្លើងសង្រ្គាមកាលពីសតវត្សរ៍ទី២០ ជាពិសេសដើមទសវត្សរ៍ឆ្នាំ៧០ ដែលកើតចេញពីជម្លោះរវាងខ្មែរ និងខ្មែរ បូករួមទាំងមនោគមន៍វិជ្ជាពីខាងក្រៅផងនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្ធការ និង រងទុក្ខវេទនាជាទីបំផុត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា