ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន៖ «ការគោរពពិតប្រាកដនៃទិវាសិទ្ធិមនុស្ស គឺថ្ងៃទី០៧ ខែមករា»

នៅឱកាសនៃទិវាសិទ្ធិមនុស្ស (១០ធ្នូ) មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យលោក ផៃ ស៊ីផាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមានការពិសោធន៍ច្បាស់លាស់ណាស់ជាមួយនឹងរបប ប៉ុល ពត និងចំណាត់ការរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយអ្វីទៅដែលជាការគោរពពិតប្រាកដ នៃទិវាសិទ្ធិមនុស្ស គឺថ្ងៃទី០៧ ខែមករា នោះទេ គឺផ្តល់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថានៅក្នុងប្រទេស ឬក៏ស្ថិតនៅឯនាយសមុទ្រនោះ។លោក ផៃ ស៊ីផាន បានអះអាងយ៉ាងដូច្នេះថា៖ «យើងជាប្រជាពលរដ្ឋខ្មែរ មានការពិសោធន៍ច្បាស់លាស់ណាស់ជាមួយនិងរបប ប៉ុល ពត និងចំណាត់ការរបស់អង្គភាពអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនិងសិទ្ធិមនុស្សនេះឯង។ យើងទាំងអស់គ្នា គឺជាសាក្សីភ្នែកស្រស់ ចំពោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរ សិទ្ធិសេរីភាព និងឱកាសដើម្បីរស់ក្នុងសន្តិភាព ជាមួយនិងអ្វីទៅដែលជាព្រឹត្តិការណ៍ ដែលកើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈលោកហ៊ុន សែន លោក ហេង សំរិន និងលោក ជា ស៊ីម ជាមួយនិងមិត្តរួមអាវុធដ៏ខ្ពង់ខ្ពស់របស់សម្តេច ដែលដណ្តើមយកយើងទាំងអស់គ្នាពីការកាប់សម្លាប់។ថ្ងៃទី០៧ ខែមករា នោះ គឺជាទិវាប្រវត្តិសាស្ត្រ ដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា