ត្រឡប់ក្រោយ

បក្សទាំងពីរព្រមព្រៀងគ្នា៤ចំណុច តែមិនបានយករឿងលោក សម រង្ស៊ី និងកឹម សុខា ទៅពិភាក្សា

ក្រុមតំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​ឲ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​កាលពីល្ងាចម្សិលមិញ​នេះ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​៤​ចំណុច ប៉ុន្តែ​មិន​បាន​ពិភាក្សា​គ្នា​លើ​ករណី​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ការដក​អភ័យឯកសិទ្ធិ និង​ការ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី នោះទេ​។​ គណបក្ស​ទាំង​ពីរ​បាន​ជួបប្រជុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បន្ថូរ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ ដោយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ស ខេង និង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក កឹម សុខា​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា