ត្រឡប់ក្រោយ

គណបក្សសង្គ្រោះជាតិជំរុញឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យនៅកម្ពុជា

 គណបក្ស ​សង្គ្រោះ​ជាតិជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រ​ជាជន​កម្ពុជាបង្កើ​តឲ្យ​មាន​ស្ថាប័នសិទ្ធិមនុស្ស​ជាតិ​ឯករាជ្យមួយ ​សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាដែល​គណបក្ស​នេះអះអាងថាច្បាប់​ស្តី​ ពី​សិទ្ធិមនុស្ស​របស់​កម្ពុជាមានតែ​ខ្វះ​ការ​អនុវត្ត។លោក កឹម សុខា ថ្លែង​ទៅ​កាន់​ប្រ​ជាពល​រដ្ឋ សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិប្រ​មាណជា​៣០០​នាក់ក្នុងពិធី​ប្រ​រព្ធ​ខួប​សិទ្ធិមនុស្ស​ទី​៦៧កាលពីថ្ងៃទី១០ ម្សិលមិញនេះ នៅ​ស្នាក់​ការ​របស់​ខ្លួន​ថាសព្វ​ ថ្ងៃគណៈកម្មាធិការ​សិទ្ធិមនុស្សរបស់​កម្ពុជា​មានចំនួន​បី។ លោក​ថាគណៈកម្មាធិការ​សិទ្ធិមនុស្ស​ព្រឹទ្ធសភា គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋសភា និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល។ លោក​ថាកម្ពុជា​គួរ​តែមាន​គណៈកម្មាធិការ​សិទ្ធិមនុស្សជាតិ​តែមួយនិង​ឯករាជ្យ។លោកឲ្យ​ដឹង​ដែរ​ថាកម្ពុជាមាន​លិខិតតូបករណ៍ ​ស្តីពី​សិទ្ធិមនុស្ស​គ្រប់​គ្រាន់តែ​លោក​ថាអ្វី​ដែល​កម្ពុជា​នៅ​ខ្វះ​ខាត​ គឺ​ការ​អនុវត្តឲ្យ​មា​ន​ប្រ​សិទ្ធិភាព​ប៉ុណ្ណោះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា