ត្រឡប់ក្រោយ

ការប្រារព្វទិវាសិទ្ធិមនុស្ស១០ឆ្នូផ្ដោតលើការលើកកំពស់ សិទ្ធិសេរីភាពបញ្ជាញមតិ

ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៧ធ្វើឡើងនៅទីលាន ​ប្រជាធិប​តេយ្យកាលពីថ្ងៃទី១០ធ្នូម្សិលមិញនេះ​ដែលមានការចូល​ រួមពីប្រជាពលរដ្ឋជនជាតិដើមភាគតិច មន្រ្តីអង្គការសង្គមស៊ីវិល និងកម្មករ​រោង​ចក្រ​ប្រមាណ​ ជាង៣៥០០នាក់ក្រោមការសម្របសម្រួលដោយគណៈកម្មាធិការប្រព្រឹត្តកម្ម(CHRAC)។ ក្រុមមន្រ្តីសិទ្ធិមនុស្សបានលើកឡើងថាក្នុងឆ្នាំ២០១៥នេះរដ្ឋាភិបាលបានរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិដោយមានការចាប់សកម្មជនសិទ្ធិមនុស្សនិងការ ​ហាម​ឃាត់​មិនឲ្យជួបជុំសម្ដែងមតិនិងតវ៉ារឿងដីធ្លីផ្សេងៗអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មលោក សួន ប៊ុនស័ក្ត បានលើកឡើងថាមួយឆ្នាំកន្លង​មកនេះ​ទាំងប្រជាពលរដ្ឋខ្មែរទាំងអង្គការ​ សង្គមស៊ីវិលនិងសកម្មជននយោបាយទទួលរងពីវិធានការតាន​តឹងតាម​ ផ្លូវច្បាប់ពាក់ពន័្ធនឹងការបញ្ចេញមតិផ្សេងៗ។ លោកថា​ការរិតបន្តឹងនេះធ្វើឲ្យប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា