ត្រឡប់ក្រោយ

រដ្ឋាភិបាលអំពាវនាវឲ្យសង្គមស៊ីវិលជួយសហការទប់ស្កាត់អំពើជួញដូរមនុស្ស

ប្រមុខ​រាជរដ្ឋាភិបាលប្រកាសថា នឹង​ចាត់វិធានការដោយ​មិន​យោគយល់ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូ​រមនុស្ស បើ​ទោះបី​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីរបស់​ខ្លួន​ក៏​ដោយ​។​ក្នុង​ទិវា​ជាតិ​ប្រយុទ្ឋប្រឆាំង​អំពើ​ ជួញដូរ​មនុស្ស ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃ​ទី​១២ ​ធ្នូ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័នរ​ដ្ឋ សង្គម​ស៊ីវិល អង្គការ​ជាតិ​អន្តរជាតិ រូ​ម​ទាំ​ង​ប្រជាពលរដ្ឋ​រួមគ្នាប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ។​នាយករដ្ឋមន្ត្រី​ព្រមាន​ថា ក្នុងករណី​រកឃើញ មន្ត្រី​ណា​ជាប់​ពាក់ព័ន្ធនឹង​ការជួញដូរ​មនុស្ស​នេះ លោក​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​តឹងរឹង​ទៅតាម​ច្បាប់ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​ករណី​ជួញដូរ​មនុស្ស​កម្ពុជា​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា