ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ បញ្ជាឲ្យមន្ត្រីប្រញាប់កាត់ដីជូនពលរដ្ឋដើម្បីបានអភិវឌ្ឍន៍នៅនឹងកន្លែង

ប្រមុខ​រាជ​រដ្ឋាភិបាល​ ជាថ្មី​ម្តងទៀត បាន​ដាស់តឿនមន្ត្រី្ក​របស់​ខ្លួនឲ្យប្រញាប់​កាត់​ដី និង​ពន្លឿន​ធ្វើ​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូន​ពលរដ្ឋ ដែល​លោក​ថា ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាសបង្កបង្កើន​ផល និង​បាន​ធ្វើ​ការអភិវឌ្ឍនៅនឹងកន្លែង​។​លើ​ហ្វេ​សប៊ុករបស់​លោក​ នាយករដ្ឋមន្ត្រីដែល​បង្ហោះ​កាលពី​ថ្ងៃទី​១៣​ ​ខែ​ធ្នូ​ បានសរសេរថា ក្នុង​កិច្ចប្រជុំនៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាល​ពី​ទី​១១​ខែ​ធ្នូ  លោក​បានបញ្ជា​ទៅ​គ្រប់​អាជ្ញាធរ សមត្ថកិច្ច ក្រសួង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ កាត់​ចេញ​នូវ​ដីធ្លី ក្នុង​ក្រុង​ទាំងឡាយណាដែល​ឋិត​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ជូន​ប្រជាពលរដ្ឋ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា