ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញការលើកលែងទោសទណ្ឌិតពាក់ព័ន្ធនឹងការប្លន់និងគ្រឿងញៀន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើ​ឈ្មោះ​ទណ្ឌិត​ មួយចំនួន​សម្រាប់​ការ​លើកលែងទោស ដោយ​លោក​ថាករណី​ពាក់ព័ន្ធ​នឹងការប្លន់ថ្មីៗនេះ​ គឺ​ជា​មុខសញ្ញា​​នៃ​ទណ្ឌិត​ដែលទើបចេញពីពន្ធនាគារ។​ ក្នុង«ពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា» ដែលធ្វើឡើង​នៅកោះពេជ្រ លោក​ ហ៊ុន សែន បានថ្លែងថា​អំពើប្លន់ប្រដាប់អាវុធបាន​​កក្រើកឡើង​នៅ​រយៈ​ពេលប៉ុន្មាន​ សប្តាហ៍ចុងក្រោយនេះ ដោយ​លោក​បានបញ្ជា​​ឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​​ទូទាំងប្រទេស​​បង្កើន​ការប្រុងប្រយ័ត្ននិង​ វាយកម្ចាត់​ក្រុមប្លន់ប្រដាប់អាវុធ​និង​ក្រុមជួញដូរគ្រឿងញៀន។ លោកបន្ត​ថា​តាមរបាយ​ការណ៍ខ្លះឲ្យ​ដឹង​ថា​មុខសញ្ញា​នៃ​ការ​ប្លន់​ជាមនុស្ស​ ដដែលៗដែលទើបចេញពីពន្ធនាគារ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា