ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ក្រោយពីមានការពុលស្រាស

នៅព្រឹកថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងការបរិភោគចំណីអាហារ ដោយលោកបង្ហាញ​ការ​ព្រួយបារម្ភពីការពុលចំណីអាហារនាពេលថ្មីៗនេះ​ ដូចជាពុល​ស្រាស សាច់ឆ្កែនិងនំបញ្ចុកជាដើម។​ក្នុង«ពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា» ដែលធ្វើឡើង​នៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាថ្មីៗនេះមានការពុល​ស្រាសនិងសាច់ឆ្កែនៅក្នុងខេត្តក្រចេះ​ ដែលលោកថាប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននឹង​ការ​បរិភោគអាហារ​និង​ ស្រាទាំងនេះ។ លោក​បន្ត​ថា​អាជ្ញាធរ​មាន​ការ​ទទួលខុសត្រូវ​ក្នុងការ​ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ ប៉ុន្តែមិនអាច​តាមដាន​ប្រជា​ពលរដ្ឋម្នាក់ៗនោះ​ទេ។​  

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា