ត្រឡប់ក្រោយ

អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបង្កើតគណបក្សថ្មី

លោក​បណ្ឌិត ហ៊ាង ឬទ្ធី អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ថា គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ។ គណបក្ស​ថ្មី​ស្រឡាង​មួយ​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ទទួល​ស្គាល់​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ បន្ទាប់​ពី លោក ហ៊ាង ឬទ្ធី ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។លោក ហ៊ាង ឬទ្ធី ឲ្យ​ដឹង​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ នៅ​បន្ទាប់​ពី​លោក​មើល​ឃើញ​ថា គណបក្ស​ធំៗ​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ និង​ជាតិ​ឈឺ​ចាប់ ហើយ​អស់​សង្ឃឹម ជាពិសេស គឺ​លោក​ចង់​កាច់​បំបាក់​ធ្មុង​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ គឺ​លោក ម៉ម សូណង់ដូ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា