ត្រឡប់ក្រោយ

លោក សួន សេរីរដ្ឋា ៖ ឯកអគ្គរាជទូតខ្មែរនៅបរទេស ប្រើតួនាទីខ្លួនដើម្បីប្រយោជន៍CPP

លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ចោទថា ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​ខ្មែ​ប្រចាំ​នៅ​បរទេស បាន​ប្រើ​តួនាទី​របស់ខ្លួន ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បំពេញបេសកកម្ម​នៅ​បរទេស កាលពីពេល​ថ្មីៗ​នេះ​។ ប្រធាន​បក្ស​រូបនេះ បានដាក់​លិខិត​ទៅកាន់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បីស្នើឲ្យស្ថាប័ននេះ ​បំភ្លឺ​ពី​តួនាទី​របស់​ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​កម្ពុជា ជុំវិញ​ករណីខាងលើ​។លោក សួន សេរី​រដ្ឋា អះអាងថា ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​បរទេស ដូចជា ប្រទេស​បារាំង និង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ជាដើម បានចេញ​លិខិតផ្លូវការ​ក្នុងនាម​ជា​ឯកអគ្គរាជទូត ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​របស់​គណបក្សកាន់អំណាច ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​ណែ​ត​។ លោក​ចោទថា សកម្មភាព​មន្ត្រី​ទូត​ទាំងនោះ កំពុងតែ​យក​តួនាទី​របស់ខ្លួន​ទៅប្រើ​ប្រាស់​ដើម្បី​ទាញ​ផលប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជ​កម្ពុជា​។ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា